កាលបរិច្ឆេទប៉ុស្តិ៍: 11/12/2023
ប្រភព: នាយកដ្ឋានបុគ្គលិក
22/02/2024
ប្រភព: នាយកដ្ឋានបុគ្គលិក
គណៈកម្មការសម្រាប់ ពិនិត្យ វាយតម្លៃ និងផ្តល់ការទទួលស្គាល់គុណភាពការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំបានសម្រេច៖ ទទួលស្គាល់ជាបណ្តោះអាសន្ន វិទ្យាល័យ ព្រះស៊ីសុវត្ថិ(សាលារៀនជំនាន់ថ្មី) ជាអ្នកផ្តល់សេវាការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ #cpdmo
19/02/2024
ប្រភព: នាយកដ្ឋានបុគ្គលិក
គណៈកម្មការសម្រាប់ ពិនិត្យ វាយតម្លៃ និងផ្តល់ការទទួលស្គាល់គុណភាពការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំបានសម្រេច៖ ផ្តល់ការទទួលស្គាល់គុណភាពពេញសិទ្ធិដល់ ការបណ្ដុះបណ្ដាលស្ដីពី វិន័យបែបវិជ្ជមាន និងការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព សម្រាប់គ្រូបង្រៀន ចំនួន ៣ ក្រេឌីត #cpdmo
19/02/2024
ប្រភព: នាយកដ្ឋានបុគ្គលិក
គណៈកម្មការសម្រាប់ ពិនិត្យ វាយតម្លៃ និងផ្តល់ការទទួលស្គាល់គុណភាពការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំបានសម្រេច៖ ផ្តល់ការទទួលស្គាល់គុណភាពបណ្តោះអាសន្នដល់ ការបណ្ដុះបណ្ដាលស្ដីពី វិន័យបែបវិជ្ជមាន និងការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព សម្រាប់នាយកសាលា ចំនួន ៤ ក្រេឌីត #cpdmo
ការទទួលស្គាល់គុណភាពពេញសិទ្ធិដល់ ការបណ្ដុះបណ្ដាលស្ដីពី ការសរសេររបាយការណ៍ជាភាសារអង់គ្លេស
19/02/2024
ប្រភព: នាយកដ្ឋានបុគ្គលិក
គណៈកម្មការសម្រាប់ ពិនិត្យ វាយតម្លៃ និងផ្តល់ការទទួលស្គាល់គុណភាពការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំបានសម្រេច៖ ផ្តល់ការទទួលស្គាល់គុណភាពពេញសិទ្ធិដល់ ការបណ្ដុះបណ្ដាលស្ដីពី ការសរសេររបាយការណ៍ជាភាសារអង់គ្លេស ចំនួន ១ ក្រេឌីត
25/01/2024
ប្រភព: នាយដ្ឋានបុគ្គលិក
ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គសិក្សា កម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំដល់មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ និងសមភាពយេនឌ័រ ដែលប្រព្រឹត្តិទៅនៅថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋមន្ត្រីស្តីទី ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំដែលបានបញ្ចប់ដោយជោគជ័យទទួលបាន ១ក្រេឌីត អវប(CPD credit) ។
11/12/2023
ប្រភព: នាយកដ្ឋានបុគ្គលិក
សូមអបអរសាទរដល់ថ្នាក់ដឹកការិយាល័យ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត កំពងស្ពឺ និង កោះកុងដែលបានបញ្ចប់ដោយជោគជ័យ គម្រោងអនុវត្តនៅកន្លែងធ្វើការ ក្នុងកម្មវិធីអភិវឌ្ឍភាពជាអ្នដឹកនាំ ទទួលបាន ១ក្រេឌីត អវប ក្រោមប្រព័ន្ធអវប។ ការសន្សំក្រេឌីតនឹងមានឱកាសទទួលបានការវាយតម្លៃឋាន:ក្នុងគន្លងអាជីពគ្រូបង្រៀននាពេលអនាគត #cpdmo
ចុះជួយគាំទ្រការអនុវត្តប្រព័ន្ធការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ
26/12/2022
ប្រភព: នាយកដ្ឋានបុគ្គលិក
ក្រុមការងារ CPDMO ចុះជួយគាំទ្រការអនុវត្តប្រព័ន្ធការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ សម្រាប់វគ្គកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ដំបូងរបស់នាយកដ្ឋានបឋមសិក្សា
សិក្ខាសាលាស្តីពី"ការឆ្លុះបញ្ចាំងលើមូលដ្ឋានទិន្នន័យនៃការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំរបស់គ្រូបង្រៀន"
22/12/2022
ប្រភព: នាយកដ្ឋានបុគ្គលិក
សិក្ខាសាលាស្តីពី"ការឆ្លុះបញ្ចាំងលើមូលដ្ឋានទិន្នន័យនៃការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំរបស់គ្រូបង្រៀន" -មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំងៈ 15-16/12/2022 -មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ស្វាយរៀងៈ 19-20/12/2022
17/11/2022
ប្រភព: នាយកដ្ឋានបុគ្គលិក
សិក្ខាសាលាស្តីពី "ការផ្សព្វផ្យាយលទ្ធផល និងឧត្តមានុវត្តន៍ កម្មវិធីភាពជាដៃគូសកលសម្រាប់ការអប់រំ ដំណាក់កាលទី៣"
17/11/2022
ប្រភព: នាយកដ្ឋានបុគ្គលិក
ការផ្សព្វផ្យាយលទ្ធផល និងឧត្តមានុវត្តន៍ កម្មវិធីភាពជាដៃគូសកលសម្រាប់ការអប់រំ ដំណាក់កាលទី៣
28/10/2022
ប្រភព: នាយកដ្ឋានបុគ្គលិក
គណៈកម្មការសម្រាប់ ពិនិត្យ វាយតម្លៃ និងផ្តល់ការទទួលស្គាល់គុណភាពការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំបានសម្រេច៖ ផ្តល់ការទទួលស្គាល់គុណភាពពេញសិទ្ធិ លើការបណ្ដុះបណ្ដាលស្ដីពី ការណែនាំប្រតិបត្តិការប្រឹក្សាគរុកោសល្យកម្រិតថ្នាក់ដំបូង ចំនួន ២ ក្រេឌីត
ការទទួលស្គាល់គុណភាពបណ្តោះអាសន្នដល់ កញ្ចប់សកម្មភាពលើការបណ្ដុះបណ្ដាលស្ដីពី ការស្រាវជ្រាវប្រតិបត្តិ
03/10/2022
ប្រភព: នាយកដ្ឋានបុគ្គលិក
ផ្តល់ការទទួលស្គាល់គុណភាពបណ្តោះអាសន្នដល់ កញ្ចប់សកម្មភាពលើការបណ្ដុះបណ្ដាលស្ដីពី ការស្រាវជ្រាវប្រតិបត្តិ
30/06/2022
ប្រភព: នាយកដ្ឋានបុគ្គលិក
ចាប់ពីថ្ងៃទី០៨ មិថុនា ដល់ថ្ងៃទី២៩ មិថុនា ២០២២ នាយកដ្ឋានបុគ្គលិកបានចុះបើកវគ្គបណ្តុះបណ្តាលស្តីពី "ការប្រើប្រាស់ប្រព័ន្ធព័ត៌មានគ្រប់គ្រងធនធានមនុស្ស HRMIS និងកម្មវិធីទូរស័ព្ទដៃវៃឆ្លាត HRCPD"ដល់ប្រធាន អនុប្រធាន មន្ត្រីជំនាញប្រព័ន្ធ HRMIS នៃការិយាល័យអប់រំ នៃរដ្ឋបាលក្រុង ស្រុក ចំនួន ១៦៨ក្រុង ស្រុក ដែលគាំទ្រដោយថវិកា CDPF
30/04/2022
ប្រភព: នាយកដ្ឋានបុគ្គលិក
វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានបើកវគ្គសិក្ខាសាលា (ផ្តល់សកម្មភាព អវប) ដល់សាលាបឋមសិក្សាចំនួន៥ នៅស្រុកពួក ខេត្តសៀមរាប នៅសាលាបឋមសិក្សាសសរស្តម្ភ រួមមាន សាលាបឋមសិក្សាទាបាញ់គំរូ សាលាបឋមសិក្សាចំបក់ហែ សាលាបឋមសិក្សាអធិបតិ សាលាបឋមសិក្សាសសរស្តម្ភ និងសាលាបឋមសិក្សាព្រៃជ្រួក ដែលមាន៥ ប្រធានបទ៖ ១.គរុកោសល្យ និងវិធីសាស្ត្រក្នុងការអប់រំវិទ្យាសាស្ត្រកម្រិតបឋមសិក្សា ២.វេយក្យាករណ៍ខ្មែរ ៣.ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា និងសារគមនាគមន៍(ICT) សម្រាប់ការបង្រៀន និងរៀន ៤.ការបង្រៀន និងការគ្រប់គ្រងសិស្ស ៥.ការអប់រំទូទៅ ការបណ្តុះបណ្តាលនេះ ជាការសិក្សាបែបចំរុះ "សិក្សាជួបមុខផ្ទាល់មានរយៈពេល ២ថ្ងៃ (៣០-០៤-២០២២ ដល់០១-០៥-២០២២) និងសិក្សាតាមOnline មានរយៈពេល២ថ្ងៃ(០៥-០៥-២០២២ ដល់០៦-០៥-២០២២)" ដែលគាំទ្រដោយគម្រោង STEPCam អង្គការយូណេស្កូ
05/04/2022
ប្រភព: នាយកដ្ឋានបុគ្គលិក
22/02/2022
ប្រភព: នាយកដ្ឋានបុគ្គលិក
13/02/2022
ប្រភព: នាយកដ្ឋានបឋម
10/02/2022
ប្រភព: នាយកដ្ឋានបុគ្គលិក
សកម្មភាពក្រុមការងារ របស់ការិយាល័យបុគ្គលិកនៃមន្ទីរ អប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ចុះបណ្តុះបណ្តាលពីរបៀបប្រើប្រាស់ ប្រព័ន្ធព័ត៌មានគ្រប់គ្រងធនធានមនុស្ស HRMIS និងកម្មវិធីទូរស័ព្ទដៃវៃឆ្លាត HRCPD ដល់អង្គភាពក្រោមឱវាទ និងការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ធបាលក្រុង ស្រុក
02/02/2022
ប្រភព: នាយកដ្ឋានបុគ្គលិក